នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោកថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុន សហគ្រាស លើរបាយការណ៍វឌ្ឍនភាពការងារកិច្ចលទ្ធកម្មដែលបានអនុវត្តរួចឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត នៅសាលប្រជុំរដ្ឋបាលខេត្ត។